1 ចូរឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនជានិច្ច។
2 កុំភ្លេចទទួលភ្ញៀវដោយរាក់ទាក់ ដ្បិតដោយសារការនេះ មានអ្នកខ្លះបានទទួលពួកទេវតាឲ្យស្នាក់នៅទាំងមិនដឹងខ្លួនផង។
3 ចូរនឹកចាំពីអស់អ្នកដែលជាប់ឃុំឃាំងទុកដូចជាជាប់ឃុំឃាំងជាមួយគេដែរ ហើយចូរនឹកចាំពីអស់អ្នកដែលត្រូវគេធ្វើបាប ទុកដូចជានៅក្នុងរូបកាយនោះដែរ។
4 ចូរឲ្យមនុស្សគ្រប់គ្នាគោរពការរៀបការ ហើយការរួមដំណេកក៏ត្រូវបរិសុទ្ធដែរ ដ្បិតព្រះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងពួកផិតក្បត់។