20 សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដដែលបានប្រោសព្រះយេស៊ូជាព្រះអម្ចាស់របស់យើង និងជាអ្នកគង្វាលចៀមដ៏ឧត្ដម ឲ្យរស់ពីការសោយទិវង្គតឡើងវិញនោះ
21 ប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាងដោយសារឈាមនៃកិច្ចព្រមព្រៀងដ៏អស់កល្បជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាធ្វើតាមបំណងរបស់ព្រះអង្គ ដោយព្រះអង្គធ្វើការដែលសព្វព្រះហឫទ័យព្រះអង្គនៅក្នុងយើងតាមរយៈព្រះយេស៊ូគ្រិស្ដ។ សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច! អាម៉ែន!
22 ប៉ុន្ដែបងប្អូនអើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យស៊ូទ្រាំស្ដាប់ពាក្យដាស់តឿននេះចុះ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសង្ខេបប៉ុណ្ណោះ។
23 សូមជ្រាបថា គេបានដោះលែងធីម៉ូថេជាបងប្អូនរបស់យើងហើយ បើគាត់មកដល់ឆាប់ៗនេះ ខ្ញុំនឹងមកជួបអ្នករាល់គ្នាជាមួយនឹងគាត់ដែរ។
24 សូមជម្រាបសួរដល់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ ពួកអ្នកដែលមកពីស្រុកអ៊ីតាលីក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
25 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ៕