15 និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករអស់មួយជីវិត ដោយព្រោះខ្លាចសេចក្ដីស្លាប់។
16 ព្រះអង្គពិតជាមិនបានផ្ដល់ជំនួយដល់ទេវតាទេ គឺព្រះអង្គបានផ្ដល់ជំនួយដល់ពូជពង្សរបស់លោកអ័ប្រាហាំ
17 ហេតុនេះហើយបានជាព្រះអង្គត្រូវមានលក្ខណៈដូចជាបងប្អូនរបស់ព្រះអង្គគ្រប់យ៉ាង ដើម្បីត្រលប់ជាសម្ដេចសង្ឃដ៏មានចិត្តមេត្តាករុណា និងស្មោះត្រង់ក្នុងកិច្ចការដែលទាក់ទងនឹងព្រះជាម្ចាស់ ហើយថ្វាយតង្វាយលោះបាបរបស់ប្រជាជន
18 ព្រោះព្រះអង្គធ្លាប់រងទុក្ខ ទាំងត្រូវល្បួងផង ដូច្នេះព្រះអង្គក៏អាចជួយពួកអ្នកដែលត្រូវល្បួងបានដែរ។