9 ជាកន្លែងដែលដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកមើលយើង ហើយក៏ឃើញកិច្ចការដែលយើងបានធ្វើ
10 អស់រយៈពេលសែសិបឆ្នាំ។ ហេតុនេះហើយបានជាយើងក្រោធចំពោះមនុស្សជំនាន់នេះ ហើយបាននិយាយថា ចិត្តរបស់ពួកគេវង្វេងជានិច្ច ពួកគេមិនស្គាល់ផ្លូវរបស់យើងឡើយ
11 បានជាយើងស្បថដោយកំហឹងរបស់យើងថា ពួកគេនឹងមិនបានចូលក្នុងការសម្រាករបស់យើងឡើយ»។
12 បងប្អូនអើយ! ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្តអាក្រក់ និងចិត្តមិនជឿដែលនាំឲ្យបែកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់នោះឡើយ
13 ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមករៀងរាល់ថ្ងៃក្នុងកាលដែលហៅថាថ្ងៃនេះនៅឡើយ ដើម្បីកុំឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្ដរឹងរូសដោយព្រោះការបោកបញ្ឆោតរបស់បាបឡើយ
14 ដ្បិតបើយើងរក្សាការជឿជាក់ដែលយើងមានពីដំបូងយ៉ាងខ្ជាប់ខ្ជួនរហូតដល់ទីបញ្ចប់ នោះយើងនឹងត្រលប់ជាអ្នកមានចំណែករួមជាមួយព្រះគ្រិស្ដ
15 ដូចដែលមានចែងថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូសដូចជានៅគ្រាដែលបណ្ដាលឲ្យព្រះអង្គក្រោធនោះឡើយ»។