ហេព្រើរ 4:1-4 KCB

1 ដូច្នេះ​ កាល​ដែល​សេចក្ដី​សន្យា​អំពី​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ​នៅមាន​នៅ​ឡើយ​ ចូរ​យើង​ខ្លាច​ចុះ​ ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មិន​បាន​ចូល​នោះ​ឡើយ​

2 ដ្បិត​ដំណឹង​ល្អ​ដែល​យើង​បាន‍​ឮ​នោះ​ ក៏ជា​ដំណឹង​ល្អ​ដែល​ពួកគេ​បាន‍​ឮ​ដែរ​ ប៉ុន្ដែ​ព្រះបន្ទូល​ដែល​ពួកគេ​ឮ​ គ្មាន​ប្រយោជន៍​សម្រាប់​ពួកគេ​ទេ​ ព្រោះ​ព្រះបន្ទូល​ដែល​ពួកគេ​បាន​ឮ​នោះ​ មិន​បាន​ជ្រួតជ្រាប​ទៅ​ក្នុង​ពួកគេ​ដោយ​ជំនឿ​ទេ។​

3 រីឯ​យើង​ដែល​ជា​អ្នក​ជឿ​នឹង​បាន​ចូល​ក្នុង​ការ​សម្រាក​នោះ​ ដូច​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ថា៖​ «យើង​ស្បថ​ដោយ​កំហឹង​របស់​យើង​ថា​ ពួកគេ​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​យើង​ឡើយ»។​ ទោះ​ជា​យ៉ាង​ណា​ កិច្ចការ​ទាំងឡាយ​បាន​សម្រេច​តាំង​ពីដើម​កំណើត​ពិភពលោក​មក​ហើយ។​

4 ដ្បិត​មាន​កន្លែង​មួយ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ថ្ងៃ​ទី​ប្រាំពីរ​ដូច្នេះ​ថា៖ «ព្រះ​ជាម្ចាស់​បាន​សម្រាក​ពី​កិច្ចការ​ទាំង​ឡាយ​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ»​