1 ដូច្នេះ កាលដែលសេចក្ដីសន្យាអំពីការចូលក្នុងការសម្រាករបស់ព្រះអង្គនៅមាននៅឡើយ ចូរយើងខ្លាចចុះ ដើម្បីកុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមិនបានចូលនោះឡើយ
2 ដ្បិតដំណឹងល្អដែលយើងបានឮនោះ ក៏ជាដំណឹងល្អដែលពួកគេបានឮដែរ ប៉ុន្ដែព្រះបន្ទូលដែលពួកគេឮ គ្មានប្រយោជន៍សម្រាប់ពួកគេទេ ព្រោះព្រះបន្ទូលដែលពួកគេបានឮនោះ មិនបានជ្រួតជ្រាបទៅក្នុងពួកគេដោយជំនឿទេ។
3 រីឯយើងដែលជាអ្នកជឿនឹងបានចូលក្នុងការសម្រាកនោះ ដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «យើងស្បថដោយកំហឹងរបស់យើងថា ពួកគេនឹងមិនបានចូលទៅក្នុងការសម្រាករបស់យើងឡើយ»។ ទោះជាយ៉ាងណា កិច្ចការទាំងឡាយបានសម្រេចតាំងពីដើមកំណើតពិភពលោកមកហើយ។
4 ដ្បិតមានកន្លែងមួយដែលព្រះអង្គបានមានបន្ទូលអំពីថ្ងៃទីប្រាំពីរដូច្នេះថា៖ «ព្រះជាម្ចាស់បានសម្រាកពីកិច្ចការទាំងឡាយរបស់ព្រះអង្គនៅថ្ងៃទីប្រាំពីរ»
5 ហើយមានបន្ទូលនៅកន្លែងនេះទៀតថា៖ «ពួកគេនឹងមិនបានចូលទៅក្នុងការសម្រាករបស់យើងឡើយ»។