8 ដ្បិតបើលោកយ៉ូស្វេឲ្យពួកគេបានសម្រាកមែន នោះព្រះអង្គមិនមានបន្ទូលអំពីថ្ងៃផ្សេងទៀតនៅពេលក្រោយឡើយ
9 ដូច្នេះហើយ នៅតែមានការសម្រាកទុកសម្រាប់រាស្ដ្ររបស់ព្រះអង្គ។
10 ដ្បិតអ្នកណាដែលបានចូលទៅក្នុងការសម្រាករបស់ព្រះអង្គ អ្នកនោះក៏បានសម្រាកពីកិច្ចការទាំងឡាយរបស់ខ្លួន ដូចដែលព្រះជាម្ចាស់បានសម្រាកពីកិច្ចការរបស់ព្រះអង្គដែរ។
11 ដូច្នេះ ចូរយើងខិតខំព្យាយាមឲ្យបានចូលទៅក្នុងការសម្រាកនោះ ដើម្បីកុំឲ្យមានអ្នកណាម្នាក់ដួលចុះ តាមគំរូមិនស្ដាប់បង្គាប់ដដែលនោះឡើយ។
12 ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត មានអំណាច ហើយមុតជាងដាវមុខពីរដែលចាក់ទម្លុះរហូតដល់កាត់ព្រលឹង និងវិញ្ញាណ ព្រមទាំងសន្លាក់ឆ្អឹង និងខួរឆ្អឹងឲ្យដាច់ចេញពីគ្នា រួចវិនិច្ឆ័យទាំងគំនិត និងបំណងចិត្តទៀតផង។
13 អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក គ្មានអ្វីអាចលាក់បាំងពីព្រះភក្ដ្រព្រះអង្គបានឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅទទេឥតបិតបាំងសោះឡើយនៅចំពោះព្រះនេត្ររបស់ព្រះអង្គ ដែលយើងត្រូវរាយរាប់ប្រាប់។
14 ដូច្នេះ ដោយព្រោះយើងមានសម្ដេចសង្ឃដ៏ធំបំផុតដែលបានយាងកាត់ស្ថានសួគ៌ គឺព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ចូរយើងកាន់តាមជំនឿដែលយើងបានប្រកាសនោះឲ្យបានខ្ជាប់ខ្ជួនចុះ