ហេព្រើរ 6:7-13 KCB

7 ដ្បិត​ដី​ណា​ស្រូប​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹកញាប់​ ហើយ​បង្កើត​ដំណាំ​ដ៏​មាន​ប្រយោជន៍​ដល់​អស់​អ្នក​ភ្ជួររាស់​ ដី​នោះក៏​ទទួល​បាន​ព្រះពរ​មក​ពី​ព្រះជាម្ចាស់​ដែរ​

8 ប៉ុន្ដែ​បើ​ដី​នោះ​ដុះ​សុទ្ធ​តែ​បន្លា និង​កន្ត្រើយវិញ​ ដី​នោះ​គ្មាន​តម្លៃ​សោះ​ឡើយ​ បន្ដិច​ទៀត​នឹង​ត្រូវ​បណ្តា​សារ​ ហើយ​នៅ​ទី​បញ្ចប់​នឹង​ត្រូវ​គេ​ដុត​ចោល​តែ​ម្ដង។​

9 បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ទោះបី​យើង​និយាយ​បែប​នេះ​ក៏​ដោយ​ ក៏​យើង​ជឿជាក់​ថា​មាន​សេចក្ដីដ៏​ប្រសើរ​ជាង​ ដែល​ទាក់​ទង​នឹង​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា‍​

10 ដ្បិត​ព្រះ​ជាម្ចាស់​មិន​មែន​អយុត្តិធម៌​ទេ​ ព្រះអង្គ​មិន​ភ្លេច​កិច្ចការ​របស់​អ្នក​រាល់គ្នា​ ឬ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​បាន​បង្ហាញ​ចំពោះ​ព្រះនាម​របស់​ព្រះអង្គ​ឡើយ​ គឺ​ការ​ដែល​អ្នក​រាល់គ្នា​បាន​បម្រើ​ពួក​បរិសុទ្ធ​ ហើយ​នៅ​តែ​បម្រើ‍​តទៅ​ទៀត​នោះ។​

11 យើង​ចង់​ឲ្យ​អ្នក​រាល់គ្នា​បង្ហាញ​សេចក្តី​ឧស្សាហ៍​ដដែល​ ដើម្បី​ឲ្យ​បាន​ជឿជាក់​ទាំង​ស្រុង​លើ​សេចក្ដី​សង្ឃឹម​រហូត​ដល់​ទី​បញ្ចប់​

12 ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​ខ្ជិល​ច្រអូស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ជា​អ្នក​យក​តម្រាប់​តាម​អស់​អ្នក​ដែល​ទទួល​បាន​សេចក្ដី​សន្យា​ទុក​ជា​មរតក​ដោយ​សារ​ជំនឿ​ និង​សេចក្តី​អត់ធ្មត់‍។​

13 នៅ​ពេល​ព្រះ​ជាម្ចាស់​សន្យា​ជាមួយ​លោក​អ័ប្រាហាំ​ ព្រះអង្គ​បាន​ស្បថ​នឹង​អង្គទ្រង់​ ព្រោះ​គ្មាន​អ្នកណា​ធំ​ជាង​ព្រះអង្គ​ដែល​ព្រះអង្គ​ត្រូវ​ស្បថ​នឹង​គេ​ឡើយ​