7 អ្នកធំឲ្យពរអ្នកតូច នោះគ្មានទាស់អ្វីឡើយ
8 ហើយក្នុងករណីនេះមនុស្សដែលតែងតែស្លាប់ទទួលយកតង្វាយមួយភាគដប់ ប៉ុន្ដែក្នុងករណីមួយទៀត គឺអ្នកដែលមានសេចក្ដីបន្ទាល់ថាគាត់មានជីវិតរស់ ជាអ្នកទទួលវិញ។
9 អាចនិយាយបានម្យ៉ាងទៀតថា សូម្បីតែលោកលេវីដែលទទួលយកតង្វាយមួយភាគដប់ ក៏បានថ្វាយមួយភាគដប់តាមរយៈលោកអ័ប្រាហាំដែរ
10 ដ្បិតកាលលោកម៉ិលគីស្សាដែកជួបលោកអ័ប្រាហាំ នោះលោកលេវីនៅក្នុងខ្លួនដូនតារបស់គាត់នៅឡើយទេ។
11 ដូច្នេះ បើមុខងារជាសង្ឃរបស់ពួកលេវីនាំឲ្យគ្រប់លក្ខណ៍ (ដ្បិតក្រោមមុខងារនេះ ប្រជាជនទទួលបានគម្ពីរវិន័យ) តើហេតុអ្វីបានជានៅតែត្រូវការឲ្យមានការតែងតាំងសង្ឃផ្សេងទៀតដូចលោកម៉ិលគីស្សាដែក មិនមែនដូចលោកអើរ៉ុនដូច្នេះ?
12 ដ្បិតពេលណាមុខងារជាសង្ឃប្រែប្រួល នោះក្រឹត្យវិន័យត្រូវតែប្រែប្រួលដែរ។
13 ដ្បិតព្រះមួយអង្គដែលសេចក្ដីទាំងឡាយបានប្រាប់មកនោះ ព្រះអង្គមកពីកុលសម្ព័ន្ធមួយ ដែលគ្មានអ្នកណាម្នាក់ពីកុលសម្ព័ន្ធនោះធ្លាប់បម្រើនៅកន្លែងថ្វាយតង្វាយឡើយ។