ហេព្រើរ 7:9-15 KCB

9 អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា សូម្បី​តែ​លោក​លេវី​ដែល​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់​ ក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់​តាមរយៈ​លោក​អ័ប្រាហាំ​ដែរ​

10 ដ្បិត​កាល​លោក​ម៉ិលគីស្សាដែក​ជួប​លោក​អ័ប្រាហាំ​ នោះ​លោក​លេវី​នៅ​ក្នុង​ខ្លួន​ដូនតា​របស់​គាត់​នៅ​ឡើយ​ទេ។​

11 ដូច្នេះ​ បើ​មុខងារ​ជា​សង្ឃ​របស់​ពួក​លេវី​នាំឲ្យ​គ្រប់​លក្ខណ៍​ (ដ្បិត​ក្រោម​មុខងារ​នេះ​ ប្រជាជន​ទទួល​បាន​គម្ពីរ​វិន័យ)​ តើ​ហេតុអ្វី​បាន​ជា​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​ការ​តែងតាំង​សង្ឃ​ផ្សេង​ទៀត​ដូច​លោក​ម៉ិលគីស្សាដែក​ មិន​មែន​ដូច​លោក​អើរ៉ុន​ដូច្នេះ‍?​

12 ដ្បិត​ពេល​ណា​មុខ​ងារ​ជា​សង្ឃ​ប្រែ​ប្រួល​ នោះ​ក្រឹត្យវិន័យ​ត្រូវ​តែ​ប្រែប្រួល​ដែរ។​

13 ដ្បិត​ព្រះ​មួយ​អង្គ​ដែល​សេចក្ដី​ទាំងឡាយ​បាន​ប្រាប់​មក​នោះ​ ព្រះអង្គ​មក​ពី​កុលសម្ព័ន្ធ​មួយ​ ដែល​គ្មាន​អ្នកណា​ម្នាក់​ពី​កុល​សម្ព័ន្ធ​នោះ​ធ្លាប់​បម្រើ​នៅ​កន្លែង​ថ្វាយ​តង្វាយ​ឡើយ។​

14 ដ្បិត​ជាក់​ស្ដែង​ណាស់​ ព្រះអម្ចាស់​របស់​យើង​មក​ពី​កុលសម្ព័ន្ធ​យូដា​ ប៉ុន្ដែ​ចំពោះកុលសម្ព័ន្ធ​នេះ​ លោក​ម៉ូសេ​មិន​បាន​និយាយ​អ្វី​ទាក់ទង​នឹង​សង្ឃ​ទេ។​

15 សេចក្ដី​នេះ​កាន់​តែ​ច្បាស់​ថែម​ទៀត​ បើ​មាន​សង្ឃ​ម្នាក់​ទៀត​ដូច​លោក​ម៉ិលគីស្សាដែក​