9 មិនមែនជាកិច្ចព្រមព្រៀងដែលយើងបានតាំងជាមួយពួកដូនតារបស់ពួកគេនៅថ្ងៃដែលយើងបានដឹកដៃដូនតាទាំងនោះ នាំចេញពីទឹកដីអេស៊ីព្ទទេ ព្រោះពួកគេមិនបានកាន់តាមកិច្ចព្រមព្រៀងរបស់យើង ហើយយើងក៏មិនយកចិត្ដទុកដាក់ចំពោះពួកគេដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10 ព្រះអម្ចាស់មានបន្ទូលថា ប៉ុន្ដែនេះជាកិច្ចព្រមព្រៀងដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលនៅក្រោយថ្ងៃទាំងនោះ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្ដរបស់ពួកគេ ទាំងចារឹកក្នុងគំនិតរបស់ពួកគេផង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង។
11 ពេលនោះមិនចាំបាច់ឲ្យពួកគេម្នាក់ៗបង្រៀនជនរួមជាតិ និងបងប្អូនរបស់ខ្លួនទៀតឡើយថា ចូរស្គាល់ព្រះអម្ចាស់ ព្រោះពួកគេទាំងអស់គ្នា ទាំងតូច ទាំងធំនឹងស្គាល់យើង
12 ដ្បិតយើងនឹងមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់ពួកគេ ហើយយើងមិននឹកចាំពីបាបរបស់ពួកគេទៀតឡើយ»។
13 ដោយព្រោះព្រះអង្គមានបន្ទូលថានេះជាកិច្ចព្រមព្រៀងថ្មី នោះព្រះអង្គបានធ្វើឲ្យកិច្ចព្រមព្រៀងមុនទៅជាចាស់វិញ។ ដូច្នេះអ្វីៗដែលចាស់នឹងកាន់តែចាស់ទៅៗ ហើយក៏ជិតសាបសូន្យដែរ។