22 ស្របតាមគម្ពីរវិន័យ អ្វីៗស្ទើរតែទាំងអស់បានស្អាតដោយសារឈាម ហើយបើគ្មានការបង្ហូរឈាមទេ នោះក៏គ្មានការលើកលែងទោសដែរ។
23 ដូច្នេះ ចាំបាច់ត្រូវឲ្យគំរូនៃអ្វីៗ ដែលនៅស្ថានសួគ៌មានការសំអាតដោយពិធីទាំងនេះ ប៉ុន្ដែអ្វីៗដែលនៅស្ថានសួគ៌នោះត្រូវសំអាតដោយយញ្ញបូជាដ៏ប្រសើរជាងនេះ
24 ដ្បិតព្រះគ្រិស្ដមិនបានយាងចូលក្នុងទីបរិសុទ្ធដែលធ្វើឡើងដោយដៃមនុស្ស ដែលគ្រាន់តែជារូបតំណាងនៃរបស់ពិតប៉ុណ្ណោះទេ គឺព្រះអង្គបានយាងចូលក្នុងស្ថានសួគ៌តែម្ដង ដើម្បីនឹងបង្ហាញអង្គទ្រង់ជំនួសយើងនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់នៅពេលឥឡូវនេះ។
25 ព្រះអង្គមិនបានថ្វាយអង្គទ្រង់ជាច្រើនលើក ដូចជាសម្ដេចសង្ឃដែលចូលក្នុងទីបរិសុទ្ធបំផុតជារៀងរាល់ឆ្នាំដោយយកឈាមដែលមិនមែនជារបស់ខ្លួនឯងនោះឡើយ
26 ដ្បិតបើដូច្នេះមែន នោះព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនលើកតាំងពីកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះអង្គបានបង្ហាញខ្លួនតែមួយដងគត់ ដើម្បីលុបបំបាត់បាប ដោយថ្វាយអង្គទ្រង់ទុកជាយញ្ញបូជា។
27 មនុស្សត្រូវកំណត់ឲ្យស្លាប់មួយដង ហើយបន្ទាប់មកត្រូវជាប់ជំនុំជម្រះជាយ៉ាងណា
28 ព្រះគ្រិស្ដក៏ថ្វាយអង្គទ្រង់តែមួយដង ដើម្បីដកយកបាបចេញពីមនុស្សជាច្រើនជាយ៉ាងនោះដែរ ព្រះអង្គនឹងបង្ហាញខ្លួនជាលើកទីពីរ ប៉ុន្ដែគ្មានការដកយកបាបទៀតទេ គឺសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ។