ហេព្រើរ 9:3-9 KCB

3 រីឯ​នៅ​ខាង​ក្រោយ​វាំង​នន​ទី​ពីរ​ មាន​ផ្នែក​មួយ​ទៀត​ដែល​ហៅ​ថា​ទី​បរិសុទ្ធ​បំផុត​

4 នៅ​ទីនោះ​មាន​ឧបករណ៍​សម្រាប់​ដុត​គ្រឿង​ក្រអូប​ធ្វើ​អំពី​មាស​ និង​ហិប​នៃ​កិច្ច​ព្រមព្រៀង​ដែល​ស្រោប​មាស​ជុំ​វិញ​ទាំង​អស់​ ហើយ​នៅ​ក្នុង​ហិប​នោះ​មាន​ពាន​មាស​មួយ​ដាក់​នំ​ម៉ាណា​ ព្រមទាំង​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ស្លឹក​ដុះ​ចេញ​មក​ និង​បន្ទះ​ថ្ម​នៃ​កិច្ច​ព្រមព្រៀង​

5 ហើយ​ពី​លើ​ហិប​នោះ​ មាន​រូប​ចេរ៉ូប៊ីន​ដ៏​មាន​សិរី​រុងរឿង​បាំង​ពី​លើ​ទី​សណ្ដោស​ប្រោស​ ប៉ុន្ដែ​នៅ​ពេល​នេះ​ យើង​មិន​អាច​និយាយ​អំពី​រឿង​ទាំង​នេះ​ឲ្យ​បាន​ល្អិតល្អន់​ទេ។​

6 ពេល​របស់​ទាំង​នេះ​បាន​រៀបចំ​រួច​រាល់​ហើយ​ ពួក​សង្ឃ​ក៏​ចូល​ទៅ​ក្នុង​រោង​ផ្នែក​ខាង​មុខ ដើម្បី​ធ្វើ​ការ​បម្រើ​

7 ប៉ុន្ដែ​នៅ​ផ្នែក​ទី​ពីរ​ មាន​តែ​សម្ដេច​សង្ឃ​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន​ក្នុង​មួយ​ឆ្នាំ​ម្ដង​ ដោយ​មាន​ឈាម​ដែល​គាត់​ត្រូវ​ថ្វាយ​សម្រាប់​ខ្លួនឯង​ និង​សម្រាប់​បាប​របស់​ប្រជាជន។​

8 ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​នេះ​ថា​ ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​រោង​នៅ​មាន​នៅ​ឡើយ​ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ក៏​ពុំ​ទាន់​បើក​ចំហ​ដែរ។​

9 នេះ​គឺជា​ការ​ប្រៀប​ប្រដូច​អំពី​បច្ចុប្បន្ន​កាល​ ដែល​ការ​ថ្វាយ​តង្វាយ​ និង​យញ្ញបូជា​ពុំ​អាច​ធ្វើ​ឲ្យ​មនសិការ​របស់​អ្នកបម្រើ​គ្រប់​លក្ខណ៍​បាន​ឡើយ។​