4 នៅទីនោះមានឧបករណ៍សម្រាប់ដុតគ្រឿងក្រអូបធ្វើអំពីមាស និងហិបនៃកិច្ចព្រមព្រៀងដែលស្រោបមាសជុំវិញទាំងអស់ ហើយនៅក្នុងហិបនោះមានពានមាសមួយដាក់នំម៉ាណា ព្រមទាំងដំបងរបស់លោកអើរ៉ុនដែលមានស្លឹកដុះចេញមក និងបន្ទះថ្មនៃកិច្ចព្រមព្រៀង
5 ហើយពីលើហិបនោះ មានរូបចេរ៉ូប៊ីនដ៏មានសិរីរុងរឿងបាំងពីលើទីសណ្ដោសប្រោស ប៉ុន្ដែនៅពេលនេះ យើងមិនអាចនិយាយអំពីរឿងទាំងនេះឲ្យបានល្អិតល្អន់ទេ។
6 ពេលរបស់ទាំងនេះបានរៀបចំរួចរាល់ហើយ ពួកសង្ឃក៏ចូលទៅក្នុងរោងផ្នែកខាងមុខ ដើម្បីធ្វើការបម្រើ
7 ប៉ុន្ដែនៅផ្នែកទីពីរ មានតែសម្ដេចសង្ឃប៉ុណ្ណោះដែលអាចចូលបានក្នុងមួយឆ្នាំម្ដង ដោយមានឈាមដែលគាត់ត្រូវថ្វាយសម្រាប់ខ្លួនឯង និងសម្រាប់បាបរបស់ប្រជាជន។
8 ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញឲ្យឃើញអំពីការនេះថា ដរាបណាផ្នែកខាងមុខនៃរោងនៅមាននៅឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតក៏ពុំទាន់បើកចំហដែរ។
9 នេះគឺជាការប្រៀបប្រដូចអំពីបច្ចុប្បន្នកាល ដែលការថ្វាយតង្វាយ និងយញ្ញបូជាពុំអាចធ្វើឲ្យមនសិការរបស់អ្នកបម្រើគ្រប់លក្ខណ៍បានឡើយ។
10 ទាំងនោះគ្រាន់តែជាក្បួនតម្រាខាងសាច់ឈាមអំពីម្ហូបអាហារ ភេសជ្ជៈ និងការលាងសំអាតផ្សេងៗប៉ុណ្ណោះដែលបានប្រើរហូតដល់ពេលដែលមានការកែប្រែឡើងវិញ។