ហេព្រើរ 9:7-13 KCB

7 ប៉ុន្ដែ​នៅ​ផ្នែក​ទី​ពីរ​ មាន​តែ​សម្ដេច​សង្ឃ​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន​ក្នុង​មួយ​ឆ្នាំ​ម្ដង​ ដោយ​មាន​ឈាម​ដែល​គាត់​ត្រូវ​ថ្វាយ​សម្រាប់​ខ្លួនឯង​ និង​សម្រាប់​បាប​របស់​ប្រជាជន។​

8 ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​នេះ​ថា​ ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​រោង​នៅ​មាន​នៅ​ឡើយ​ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ក៏​ពុំ​ទាន់​បើក​ចំហ​ដែរ។​

9 នេះ​គឺជា​ការ​ប្រៀប​ប្រដូច​អំពី​បច្ចុប្បន្ន​កាល​ ដែល​ការ​ថ្វាយ​តង្វាយ​ និង​យញ្ញបូជា​ពុំ​អាច​ធ្វើ​ឲ្យ​មនសិការ​របស់​អ្នកបម្រើ​គ្រប់​លក្ខណ៍​បាន​ឡើយ។​

10 ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​ខាង​សាច់ឈាម​អំពី​ម្ហូប​អាហារ​ ភេសជ្ជៈ​ និង​ការ​លាង​សំអាត​ផ្សេងៗ​ប៉ុណ្ណោះ​ដែល​បាន​ប្រើ​រហូត​ដល់​ពេល​ដែល​មាន​ការ​កែ​ប្រែ​ឡើង​វិញ។​

11 ​កាល​ព្រះគ្រិស្ដ​បាន​យាង​មក​ធ្វើ​ជា​សម្ដេច​សង្ឃ​ខាង‍​ឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ ព្រះអង្គ​បាន​យាង​កាត់​រោង​ដ៏​វិសេស​ជាង​ ហើយ​គ្រប់​លក្ខណ៍​ជាង​ ដែល​មិន​មែន​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ទេ​ ហើយ​ក៏មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ដែរ។​

12 ព្រះអង្គ​មិនបាន​យក​ឈាម​ពពែ​ឈ្មោល​ ឬ​ឈាម​កូន​គោ​ទេ​ តែ​បាន​យក​ឈាម​របស់​ព្រះអង្គ​ផ្ទាល់​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​តែ​ម្ដង​ជា​ការ​ស្រេច​ ទាំង​ទទួល​បាន​សេចក្ដី​ប្រោស​លោះ​ដ៏អស់​កល្ប​ជានិច្ច។​

13 ដ្បិត​បើ​ឈាម​គោ​ឈ្មោល​ ឈាម​ពពែ​ឈ្មោល​ និង​ផេះ​គោ​ក្រមុំ​ ដែល​គេ​ប្រោះ​លើ​ពួកអ្នក​ស្មោកគ្រោក​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យ​សាច់ឈាម​ជ្រះ​ស្អាត​ទៅ​ហើយ​