១ ថែស្សាឡូនីច 2:17-20 KCB

17 រីឯ‍​យើង​វិញ​ បងប្អូន​អើយ!​ ទោះបី​យើង​ឃ្លាត​ពី​អ្នក​រាល់គ្នា​មួយ​រយៈ​មែន​ ប៉ុន្ដែ​យើង​ឃ្លាត​តែ​រូបកាយ​ប៉ុណ្ណោះ​ មិន​បាន​ឃ្លាត​ចិត្ត​ទេ​ ដូច្នេះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​សង្វាត​ចង់​ជួប​មុខ​អ្នក​រាល់គ្នា​យ៉ាង​ខ្លាំង​

18 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចង់​មក​ឯ​អ្នក​រាល់គ្នា​ណាស់​ ខ្ញុំ​ប៉ូល​ចង់​មក​ឯ​អ្នក​រាល់គ្នា​មួយ​លើក​ពីរ​លើក​ហើយ​ តែ​អារក្ស​សាតាំង​បាន​រារាំង​យើង​

19 ដ្បិត​តើ​អ្នកណា​ជា​សេចក្ដី​សង្ឃឹម​ និង​ជា​អំណរ​ ឬ​ជា​មកុដ​ដែល​នាំ​ឲ្យ​យើង​មាន​មោទនៈភាព​នៅ​ចំពោះ​ព្រះអម្ចាស់​យេស៊ូ​ នៅ​ពេល​ព្រះអង្គ​យាង​មក​វិញ‍?​ តើ​មិន​មែន​អ្នក​រាល់គ្នា​ទេ‍​ឬ?​

20 ព្រោះ​អ្នក​រាល់គ្នា​ជា​សិរី​រុងរឿង​ និង​ជា​អំណរ​របស់​យើង​មែន‍។​