១ ថែស្សាឡូនីច 3:8-13 KCB

8 ដ្បិត​ឥឡូវ​នេះ​យើង​រស់​ បើ​សិន​អ្នក​រាល់គ្នា​ឈរ​មាំមួន​នៅ​ក្នុង​ព្រះអម្ចាស់។​

9 តើ​យើង​អាច​អរព្រះគុណ​ព្រះជាម្ចាស់​ដូច​ម្ដេច​អំពី​អ្នក​រាល់គ្នា​ សម្រាប់​គ្រប់​ទាំង​អំណរ​ដែល​យើង​មាន​ដោយសារ​អ្នក​រាល់គ្នា​នៅ​ចំពោះ​ព្រះជាម្ចាស់​របស់​យើង?​

10 យើង​ទូល​អង្វរ​អស់​ពី​ចិត្ត​ទាំង​យប់​ទាំង​ថ្ងៃ​ សូម​ឲ្យ​បាន​ជួប​មុខ​អ្នក​រាល់គ្នា​ ដើម្បី​ជួយ​បំពេញ​សេចក្ដី​ខ្វះខាត​ខាង​ឯ​ជំនឿ​របស់​អ្នក​រាល់គ្នា។​

11 សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​ បើក​ផ្លូវ​ឲ្យ​យើង​បាន​មក​ជួប​អ្នក​រាល់គ្នា។​

12 សូម​ព្រះអម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ឡើង​ ហើយ​ហូរហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រមទាំង​ដល់​មនុស្ស​ទាំង​អស់​ដូច​ដែល​យើង​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ​

13 និង​សូម​ឲ្យ​ព្រះអង្គ​ពង្រឹង​ចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ ហើយ​បរិសុទ្ធ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ នៅ​ពេល​ដែល​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ។​ អាម៉ែន។​