១ ថែស្សាឡូនីច 5:17-23 KCB

17 ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ!​

18 ចូរ​អរព្រះគុណ​ព្រះជាម្ចាស់​ក្នុង​គ្រប់​ការ​ទាំង​អស់​ ដ្បិត​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់គ្នា​ដែល​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​

19 កុំ​ពន្លត់​ព្រះវិញ្ញាណ​

20 កុំ​មើល​ងាយ​ការ​ថ្លែង​ព្រះបន្ទូល​

21 ប៉ុន្ដែ​ចូរ​ពិសោធ​គ្រប់​ការ​ទាំង​អស់​ ហើយ​ប្រព្រឹត្ដ​អ្វី​ដែល​ល្អ​យ៉ាង​ខ្ជាប់ខ្ជួន​

22 ចូរ​ចៀសវាង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង។​

23 សូម​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ញែក​អ្នក​រាល់គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង​ ហើយ​រក្សា​ព្រលឹង​ វិញ្ញាណ​ និង​រូបកាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​ឥត​បន្ទោស​បាន​ រហូត​ដល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​យាង​មក។​