16 ប៉ុន្ដែព្រះអង្គអាណិតមេត្ដាដល់ខ្ញុំដូច្នេះ គឺដើម្បីឲ្យព្រះគ្រិស្ដយេស៊ូបង្ហាញសេចក្ដីអត់ធ្មត់ដ៏ពេញលេញរបស់ព្រះអង្គដល់ខ្ញុំ ដែលជាមនុស្សបាបបំផុត និងទុកជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច។
17 សូមឲ្យព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយដែលមានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមិនអាចមើលឃើញ បានប្រកបដោយព្រះកិត្ដិយស និងសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។
18 ធីម៉ូថេកូនអើយ! ខ្ញុំប្រគល់សេចក្ដីបង្គាប់នេះដល់អ្នកស្របតាមព្រះបន្ទូលដែលបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកតយុទ្ធបានយ៉ាងល្អដោយសារសេចក្ដីទាំងនេះ
19 និងដើម្បីឲ្យអ្នករក្សាជំនឿ និងមនសិការល្អ ដ្បិតអ្នកខ្លះបានបោះបង់ចោលសេចក្ដីទាំងនេះដែលបណ្ដាលឲ្យជំនឿរបស់ពួកគេលិចលង់។
20 ក្នុងចំណោមអ្នកទាំងនោះ មានលោកហ៊ីមេនាស និងលោកអាឡិចសន់ឌើ ដែលខ្ញុំបានប្រគល់ឲ្យអារក្សសាតាំងដើម្បីប្រដៅពួកគេកុំឲ្យប្រមាថព្រះជាម្ចាស់ទៀត។