1 ពាក្យនេះគួរឲ្យជឿ គឺថា បើអ្នកណាចង់ធ្វើជាអ្នកមើលការខុសត្រូវ អ្នកនោះចង់ធ្វើការល្អហើយ។
2 ដូច្នេះអ្នកមើលការខុសត្រូវ ត្រូវតែជាអ្នកដែលឥតបន្ទោសបាន គឺមានប្រពន្ធតែម្នាក់ ចេះទប់ចិត្ដ ដឹងខុសត្រូវ មានកិរិយាមាយាទល្អ ចេះរាក់ទាក់ ប៉ិនប្រសប់ក្នុងការបង្រៀន
3 មិនចំណូលស្រា មិនឆេវឆាវ ប៉ុន្ដែមានចិត្ដស្លូតបូត មិនរករឿងឈ្លោះប្រកែក មិនស្រឡាញ់លុយ
4 ចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនបានល្អ ទាំងឲ្យកូនៗចុះចូលដោយការគោរពទាំងស្រុង