11 រីឯស្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតែជាអ្នកដែលគួរគោរព មិននិយាយមួលបង្កាច់ ផ្ទុយទៅវិញ ចេះទប់ចិត្ដ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។
12 អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែម្នាក់ ហើយគ្រប់គ្រងកូនៗ និងគ្រួសាររបស់ខ្លួនបានល្អ
13 ដ្បិតអ្នកដែលបំពេញមុខងារជាអ្នកជំនួយបានល្អនោះ នឹងទទួលបានចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ព្រមទាំងមានសេចក្ដីក្លាហានយ៉ាងខ្លាំងនៅក្នុងជំនឿលើព្រះគ្រិស្ដយេស៊ូ។
14 ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នក ទាំងសង្ឃឹមថានឹងបានមកជួបអ្នកនៅពេលឆាប់ៗនេះ
15 ប៉ុន្ដែបើខ្ញុំក្រមកក៏អ្នកនឹងដឹងអំពីរបៀបដែលត្រូវប្រព្រឹត្ដក្នុងដំណាក់របស់ព្រះជាម្ចាស់ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។
16 ពិតណាស់ អាថ៌កំបាំងនៃការគោរពកោតខ្លាចព្រះជាម្ចាស់អស្ចារ្យណាស់ គឺព្រះអង្គបានបង្ហាញខ្លួនឲ្យគេឃើញនៅក្នុងសាច់ឈាម ព្រះអង្គត្រូវបានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មានគេប្រកាសអំពីព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ មនុស្សនៅក្នុងពិភពលោកជឿលើព្រះអង្គ ហើយព្រះអង្គត្រូវបានលើកឡើងទៅក្នុងសិរីរុងរឿង។