១ ធីម៉ូថេ 4:11-16 KCB

11 ចូរ​បង្គាប់​ និង​បង្រៀន​សេចក្ដី​ទាំង​នេះ​ចុះ។​

12 កុំ​ឲ្យ​អ្នកណា​មើល​ងាយ​អ្នក​ ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួកអ្នក​ជឿខាង​ឯ​ពាក្យ​សំដី​ ការ​ប្រព្រឹត្ដិ​ សេចក្ដី​ស្រឡាញ់​ ជំនឿ​ និង​សេចក្ដី​បរិសុទ្ធ។​

13 ចូរ​យក​ចិត្ដ​ទុក​ដាក់​នឹង​ការ​អាន​គម្ពីរ​ ការ​លើក​ទឹកចិត្ដ​ និង​សេចក្ដី​បង្រៀន​ទម្រាំ​ខ្ញុំ​មក​ដល់។​

14 កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ​ទាន​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ឡើយ​ ជា​អំណោយ​ទាន​ដែល​បាន​ប្រទាន​មក​អ្នក​តាមរយៈ​ការ​ថ្លែង​ព្រះបន្ទូល​ដោយ​មាន​ក្រុម​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ទៀត​ផង​

15 ចូរ​រិះ​គិត​អំពី​សេចក្ដី​ទាំង​នេះ​ ហើយ​ប្រព្រឹត្ដ​ដោយ​ឧស្សាហ៍​ចុះ​ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​ការ​រីក​ចម្រើន​របស់​អ្នក។​

16 ចូរ​ប្រយ័ត្ន​ខ្លួន​អ្នក​ និង​សេចក្ដី​បង្រៀន​របស់​អ្នក​ ចូរ​កាន់​ខ្ជាប់​សេចក្ដី​ទាំង​នេះ​ ដ្បិត​ធ្វើ​ដូច្នេះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​ឯង​ផង​ និង​ពួកអ្នក​ដែល​ស្ដាប់​អ្នក​ផង។​