7 ចូរបដិសេធរឿងព្រេងខាងលោកិយរបស់ស្រីចាស់ៗ ផ្ទុយទៅវិញ ចូរបង្វឹកខ្លួនខាងឯការគោរពកោតខ្លាចព្រះជាម្ចាស់ចុះ
8 ព្រោះការបង្វឹកខ្លួនប្រាណមានប្រយោជន៍បន្ដិចបន្ដួចទេ ប៉ុន្ដែការបង្វឹកខាងឯការគោរពកោតខ្លាចព្រះជាម្ចាស់មានប្រយោជន៍សព្វបែបយ៉ាង ដ្បិតមានទាំងសេចក្ដីសន្យាសម្រាប់ជីវិតបច្ចុប្បន្ន និងជីវិតអនាគតផង។
9 ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង។
10 ដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ទាំងតយុទ្ធ ព្រោះយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដែលជាព្រះអង្គសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់ពួកអ្នកជឿ។
11 ចូរបង្គាប់ និងបង្រៀនសេចក្ដីទាំងនេះចុះ។
12 កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿខាងឯពាក្យសំដី ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ។
13 ចូរយកចិត្ដទុកដាក់នឹងការអានគម្ពីរ ការលើកទឹកចិត្ដ និងសេចក្ដីបង្រៀនទម្រាំខ្ញុំមកដល់។