១ ធីម៉ូថេ 4:8-14 KCB

8 ព្រោះ​ការ​បង្វឹក​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្ដិច​បន្ដួច​ទេ​ ប៉ុន្ដែ​ការ​បង្វឹក​ខាង​ឯ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​មាន​ប្រយោជន៍​សព្វ​បែប​យ៉ាង​ ដ្បិត​មាន​ទាំង​សេចក្ដី​សន្យា​សម្រាប់​ជីវិត​បច្ចុប្បន្ន​ និង​ជីវិត​អនាគត​ផង។​

9 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង។​

10 ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ការ​នឿយហត់​ ទាំង​តយុទ្ធ​ ព្រោះ​យើង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​ទាំង​អស់​ ជា​ពិសេស​របស់​ពួកអ្នក​ជឿ។​

11 ចូរ​បង្គាប់​ និង​បង្រៀន​សេចក្ដី​ទាំង​នេះ​ចុះ។​

12 កុំ​ឲ្យ​អ្នកណា​មើល​ងាយ​អ្នក​ ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួកអ្នក​ជឿខាង​ឯ​ពាក្យ​សំដី​ ការ​ប្រព្រឹត្ដិ​ សេចក្ដី​ស្រឡាញ់​ ជំនឿ​ និង​សេចក្ដី​បរិសុទ្ធ។​

13 ចូរ​យក​ចិត្ដ​ទុក​ដាក់​នឹង​ការ​អាន​គម្ពីរ​ ការ​លើក​ទឹកចិត្ដ​ និង​សេចក្ដី​បង្រៀន​ទម្រាំ​ខ្ញុំ​មក​ដល់។​

14 កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ​ទាន​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ឡើយ​ ជា​អំណោយ​ទាន​ដែល​បាន​ប្រទាន​មក​អ្នក​តាមរយៈ​ការ​ថ្លែង​ព្រះបន្ទូល​ដោយ​មាន​ក្រុម​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ទៀត​ផង​