1 មិនត្រូវស្ដីបន្ទោសប្រុសចាស់ៗឡើយ ផ្ទុយទៅវិញ ដាស់តឿនគាត់ដូចជាឪពុក ហើយប្រុសក្មេងៗដូចជាបងប្អូនប្រុស
2 ស្រីចាស់ៗដូចជាម្ដាយ ហើយស្រីក្មេងៗដូចជាបងប្អូនស្រី ដោយសេចក្ដីបរិសុទ្ធទាំងស្រុង។
3 ចូរគោរពស្រ្ដីមេម៉ាយដែលពិតជាស្រ្ដីមេម៉ាយមែន។
4 ប៉ុន្ដែបើស្រ្ដីមេម៉ាយណាមានកូនមានចៅ ចូរឲ្យកូនចៅទាំងនោះរៀនបង្ហាញភាពកតញ្ញូដល់ក្រុមគ្រួសាររបស់ខ្លួនជាមុនសិន ព្រមទាំងសងគុណដល់ឪពុកម្ដាយ ដ្បិតធ្វើដូច្នេះ ទើបសព្វព្រះហឫទ័យព្រះជាម្ចាស់។
5 រីឯស្រ្ដីមេម៉ាយពិតប្រាកដ ហើយរស់នៅឯកោ ស្រ្ដីនោះនឹងសង្ឃឹមលើព្រះជាម្ចាស់ ទាំងព្យាយាមទូលអង្វរ ហើយអធិស្ឋានទាំងយប់ ទាំងថ្ងៃ