12 ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយព្រោះបំពានសេចក្ដីដែលខ្លួនបានសច្ចាពីមុន។
13 ម្យ៉ាងទៀត ពួកនាងចេះតែដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ មិនធ្វើការអ្វីទេ ហើយមិនគ្រាន់តែមិនធ្វើការប៉ុណ្ណោះទេ ថែមទាំងនិយាយបេះបួយ និងជ្រៀតជ្រែកកិច្ចការអ្នកដទៃ ព្រមទាំងនិយាយពីការផ្សេងៗដែលមិនគួរនិយាយទៀតផង។
14 ដូច្នេះ ខ្ញុំចង់ឲ្យស្រ្ដីមេម៉ាយក្មេងៗរៀបការ បង្កើតកូន និងគ្រប់គ្រងផ្ទះសំបែងទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសនិយាយបង្ខូចបានឡើយ។
15 ដ្បិតមានស្រ្ដីមេម៉ាយមួយចំនួនបានបែរទៅតាមអារក្សសាតាំងហើយ។
16 បើមានស្រ្ដីអ្នកជឿម្នាក់មានសាច់ញាតិជាស្រ្ដីមេម៉ាយ ចូរឲ្យស្រ្ដីនោះជួយស្រ្ដីមេម៉ាយនោះចុះ មិនត្រូវដាក់បន្ទុកលើក្រុមជំនុំទេ ដើម្បីឲ្យក្រុមជំនុំជួយពួកស្រ្ដីមេម៉ាយពិតប្រាកដ។
17 ចាស់ទុំទាំងឡាយណាដែលដឹកនាំបានល្អ នោះត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្ដិយសទ្វេដង ជាពិសេសពួកចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។
18 ដ្បិតបទគម្ពីរចែងទុកថា មិនត្រូវឃ្លុំមាត់គោ ពេលបញ្ជាន់ស្រូវឡើយ ហើយចែងទុកទៀតថា អ្នកធ្វើការស័ក្ដិសមនឹងទទួលបានឈ្នួលរបស់ខ្លួន។