17 ចាស់ទុំទាំងឡាយណាដែលដឹកនាំបានល្អ នោះត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្ដិយសទ្វេដង ជាពិសេសពួកចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។
18 ដ្បិតបទគម្ពីរចែងទុកថា មិនត្រូវឃ្លុំមាត់គោ ពេលបញ្ជាន់ស្រូវឡើយ ហើយចែងទុកទៀតថា អ្នកធ្វើការស័ក្ដិសមនឹងទទួលបានឈ្នួលរបស់ខ្លួន។
19 មិនត្រូវទទួលយកពាក្យចោទប្រកាន់ទាស់នឹងចាស់ទុំណាម្នាក់ឡើយ លើកលែងតែមានសាក្សីពីរ ឬបីនាក់។
20 រីឯអ្នកដែលប្រព្រឹត្ដបាប ចូរស្ដីបន្ទោសអ្នកនោះនៅចំពោះមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកផ្សេងទៀតខ្លាចដែរ។
21 នៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកទេវតាដែលព្រះអង្គបានជ្រើសរើស ខ្ញុំសូមដាស់តឿនយ៉ាងម៉ឹងម៉ាត់ថា អ្នកត្រូវកាន់តាមសេចក្ដីទាំងនេះដោយមិនរើសមុខអ្នកណា ឬធ្វើអ្វីដោយលំអៀងឡើយ។
22 កុំប្រញាប់ដាក់ដៃលើអ្នកណាម្នាក់ ហើយមិនត្រូវរួមចំណែកក្នុងបាបរបស់អ្នកដទៃឡើយ ផ្ទុយទៅវិញ ចូររក្សាខ្លួនឲ្យបរិសុទ្ធ។
23 កុំផឹកតែទឹកឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្ដិចបន្ដួចផង ដោយព្រោះក្រពះ និងជំងឺដែលអ្នកមានជារឿយៗ។