8 ប៉ុន្ដែបើអ្នកណាមិនផ្គត់ផ្គង់សាច់ញាតិរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន នោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
9 ស្រ្ដីមេម៉ាយដែលត្រូវរាប់ចូលក្នុងបញ្ជី ត្រូវមានអាយុចាប់ពីហុកសិបឆ្នាំឡើងទៅ និងធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ
10 ហើយគាត់មានកេរ្តិ៍ឈ្មោះល្អដោយព្រោះអំពើល្អទាំងឡាយ គឺបានចិញ្ចឹមកូន បានទទួលអ្នកដទៃដោយរាក់ទាក់ បានលាងជើងឲ្យពួកបរិសុទ្ធ បានជួយអ្នករងទុក្ខលំបាក និងបានខំប្រព្រឹត្ដល្អគ្រប់បែបយ៉ាង។
11 រីឯស្រ្ដីមេម៉ាយក្មេងៗវិញ មិនត្រូវចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលពួកនាងឃ្លាតចេញពីព្រះគ្រិស្ដដោយមានចិត្ដស្រើបស្រាល ពួកនាងចង់រៀបការទៀត
12 ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយព្រោះបំពានសេចក្ដីដែលខ្លួនបានសច្ចាពីមុន។
13 ម្យ៉ាងទៀត ពួកនាងចេះតែដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ មិនធ្វើការអ្វីទេ ហើយមិនគ្រាន់តែមិនធ្វើការប៉ុណ្ណោះទេ ថែមទាំងនិយាយបេះបួយ និងជ្រៀតជ្រែកកិច្ចការអ្នកដទៃ ព្រមទាំងនិយាយពីការផ្សេងៗដែលមិនគួរនិយាយទៀតផង។
14 ដូច្នេះ ខ្ញុំចង់ឲ្យស្រ្ដីមេម៉ាយក្មេងៗរៀបការ បង្កើតកូន និងគ្រប់គ្រងផ្ទះសំបែងទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសនិយាយបង្ខូចបានឡើយ។