១ ធីម៉ូថេ 6:13-19 KCB

13 នៅ​ចំពោះ​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ជីវិត​ដល់​អ្វីៗ​ទាំង​អស់​ និង​នៅ​ចំពោះ​ព្រះគ្រិស្ដ​យេស៊ូ​ដែល​បាន​ធ្វើ​បន្ទាល់​ដោយ​សេចក្ដី​ប្រកាស​ដ៏​ល្អ​នៅ​ចំពោះ​មុខ​លោក​ប៉ុនទាសពីឡាត់​ ខ្ញុំ​បង្គាប់​អ្នក​ថា​

14 ចូរ​កាន់​តាម​បញ្ញត្ដិ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ ឥត​បន្ទោស​បាន​រហូត​ដល់​ពេល​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​

15 ដែល​ព្រះជាម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​កំណត់។​ ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ពរ​ ហើយ​ជា​ព្រះ​តែ​មួយ​គត់​មាន​សិទ្ធិ​អំណាច​ធំ​ ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​

16 ជា​ព្រះ​តែ​មួយ​គត់​ដែល​មិន​សោយ​ទិវង្គត​ ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ​ ដែល​មិន​អាច​ចូល​ទៅ​ជិត​បាន​ឡើយ​ ហើយ​ជា​ព្រះ​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ឃើញ​ ឬ​អាច​មើល​ឃើញ​បា​ន​ដែរ​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះកិត្ដិយស​ និង​ព្រះចេស្ដា​អស់កល្ប​ជានិច្ច​ អាម៉ែន។​

17 ចូរ​បង្គាប់​ពួកអ្នក​មាន​នៅ​ក្នុង​ពិភព​លោក​នេះ​ កុំ​ឲ្យ​មាន​ឫក​ខ្ពស់​ ឬ​ទុកចិត្ដ​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ទៀងទាត់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ទុកចិត្ដ​ព្រះជាម្ចាស់​ដែល​ប្រទាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូរ​ដល់​យើង​ដើម្បី​ឲ្យ​យើង​មាន​អំណរ​

18 ចូរ​ឲ្យ​ពួកគេ​ប្រព្រឹត្ដ​ល្អ​ ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ មាន​ចិត្ដ​សប្បុរស​ ហើយ​មាន​ចិត្ដ​ចែក​រំលែក​ផង​

19 ឲ្យ​ពួកគេ​សន្សំ​ទ្រព្យ​ដែល​ជា​គ្រឹះ​ដ៏​ល្អ​ទុក​សម្រាប់​ខ្លួន​នា​ពេល​អនាគត​ ដើម្បី​ឈោង​ចាប់​ជីវិត​ដ៏​ពិត​ប្រាកដ។​