១ ធីម៉ូថេ 6:16-21 KCB

16 ជា​ព្រះ​តែ​មួយ​គត់​ដែល​មិន​សោយ​ទិវង្គត​ ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ​ ដែល​មិន​អាច​ចូល​ទៅ​ជិត​បាន​ឡើយ​ ហើយ​ជា​ព្រះ​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ឃើញ​ ឬ​អាច​មើល​ឃើញ​បា​ន​ដែរ​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះកិត្ដិយស​ និង​ព្រះចេស្ដា​អស់កល្ប​ជានិច្ច​ អាម៉ែន។​

17 ចូរ​បង្គាប់​ពួកអ្នក​មាន​នៅ​ក្នុង​ពិភព​លោក​នេះ​ កុំ​ឲ្យ​មាន​ឫក​ខ្ពស់​ ឬ​ទុកចិត្ដ​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ទៀងទាត់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ទុកចិត្ដ​ព្រះជាម្ចាស់​ដែល​ប្រទាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូរ​ដល់​យើង​ដើម្បី​ឲ្យ​យើង​មាន​អំណរ​

18 ចូរ​ឲ្យ​ពួកគេ​ប្រព្រឹត្ដ​ល្អ​ ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ មាន​ចិត្ដ​សប្បុរស​ ហើយ​មាន​ចិត្ដ​ចែក​រំលែក​ផង​

19 ឲ្យ​ពួកគេ​សន្សំ​ទ្រព្យ​ដែល​ជា​គ្រឹះ​ដ៏​ល្អ​ទុក​សម្រាប់​ខ្លួន​នា​ពេល​អនាគត​ ដើម្បី​ឈោង​ចាប់​ជីវិត​ដ៏​ពិត​ប្រាកដ។​

20 ឱ​ ធីម៉ូថេ​អើយ!​ ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ​ ចូរ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ខាង​លោកិយ​ដែល​គ្មាន​ខ្លឹមសារ​ ព្រមទាំង​ពាក្យ​សំដី​ជំទាស់​ដែល​គេ​ច្រឡំ​ថា​ជា​ចំណេះដឹង​

21 ទាំង​មាន​អ្នក​ខ្លះ​ប្រកាស​អំ​ពី​ចំណេះ​បែប​នេះ​ ហើយ​វង្វេង​ចេញ​ពី​ជំនឿ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។​