22 តើអ្នកណាជាអ្នកកុហក? គ្មាននរណាក្រៅពីអ្នកដែលបដិសេធថា ព្រះយេស៊ូមិនមែនជាព្រះគ្រិស្ដនោះទេ ហើយអ្នកដែលបដិសេធព្រះវរបិតា និងព្រះរាជបុត្រា អ្នកនោះហើយជាអ្នកប្រឆាំងព្រះគ្រិស្ដ។
23 អស់អ្នកដែលបដិសេធព្រះរាជបុត្រា នោះគ្មានព្រះវរបិតាទេ រីឯអ្នកណាដែលទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានព្រះវរបិតាដែរ។
24 ចំពោះអ្នករាល់គ្នាវិញ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក បាននៅជាប់នឹងអ្នករាល់គ្នាចុះ បើសិនជាសេចក្ដីដែលអ្នករាល់គ្នាឮតាំងពីដើមដំបូង បាននៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏នៅជាប់នឹងព្រះរាជបុត្រា និងព្រះវរបិតាដែរ។
25 នេះជាសេចក្ដីសន្យាដែលព្រះអង្គបានសន្យាជាមួយយើង គឺជាជីវិតអស់កល្បជានិច្ច។
26 ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា អំពីពួកអ្នកដែលបោកបញ្ឆោតអ្នករាល់គ្នា។
27 រីឯអ្នករាល់គ្នាវិញ ប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាមិនចាំបាច់ឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាទៀតទេ ដ្បិតប្រេងតាំងរបស់ព្រះអង្គបង្រៀនអ្នករាល់គ្នាអំពីគ្រប់ការទាំងអស់ ហើយជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ដូច្នេះ ចូរនៅជាប់នឹងព្រះអង្គ ដូចដែលព្រះអង្គបានបង្រៀនអ្នករាល់គ្នាចុះ។
28 ឥឡូវនេះ កូនតូចៗអើយ! ចូរនៅជាប់នឹងព្រះអង្គចុះ ដើម្បីឲ្យយើងមានសេចក្ដីក្លាហាន នៅពេលដែលព្រះអង្គបង្ហាញខ្លួន ព្រមទាំងមិនខ្មាសនៅពីមុខព្រះអង្គក្នុងកាលដែលព្រះអង្គយាងត្រលប់មកវិញ។