1 មើល៍ ព្រះវរបិតាប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងត្រូវបានហៅថាជាកូនរបស់ព្រះអង្គ ហើយយើងជាកូនរបស់ព្រះអង្គមែន ដូច្នេះហើយបានជាលោកិយមិនស្គាល់យើង ព្រោះគេមិនស្គាល់ព្រះអង្គ។
2 បងប្អូនជាទីស្រឡាញ់អើយ! ឥឡូវនេះយើងជាកូនរបស់ព្រះជាម្ចាស់ ហើយយើងនឹងត្រលប់ជាយ៉ាងណានោះ មិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេ។ យើងដឹងថា នៅពេលព្រះអង្គលេចមក យើងនឹងបានដូចជាព្រះអង្គ ដ្បិតព្រះអង្គមានលក្ខណៈយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះហើយ។
3 អស់អ្នកដែលមានសង្ឃឹមលើព្រះអង្គដូច្នេះ នោះបានជម្រះខ្លួនឲ្យបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។
4 រីឯអស់អ្នកដែលប្រព្រឹត្ដបាប នោះក៏ប្រព្រឹត្ដល្មើសក្រឹត្យវិន័យដែរ ដ្បិតបាបជាការល្មើសក្រឹត្យវិន័យ។
5 អ្នករាល់គ្នាដឹងហើយថា ព្រះអង្គបានលេចមក ដើម្បីដកយកបាបចេញ ហើយនៅក្នុងព្រះអង្គគ្មានបាបឡើយ។
6 អស់អ្នកដែលនៅជាប់ក្នុងព្រះអង្គ នោះមិនប្រព្រឹត្ដបាបទេ ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដបាប នោះមិនបានឃើញព្រះអង្គឡើយ ហើយក៏មិនស្គាល់ព្រះអង្គដែរ។