១ យ៉ូហាន 5:7-13 KCB

7 ដ្បិត​មាន​បី​ដែល​ធ្វើ​បន្ទាល់​

8 គឺ​ព្រះវិញ្ញាណ​ ទឹក​ និង​ឈាម​ ហើយ​ទាំង​បី​នេះ​ធ្វើ​បន្ទាល់​តែ​មួយ​ទេ‍។​

9 បើ​យើង​ទទួល​ស្គាល់​សេចក្ដី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ​ នោះ​សេចក្ដី​បន្ទាល់​របស់​ព្រះជាម្ចាស់​វិសេស​ជាង​ទៅ​ទៀត​ ដ្បិត​នេះជា​សេចក្ដី​បន្ទាល់​របស់​ព្រះជាម្ចាស់​ គឺ​ព្រះអង្គ​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​

10 អ្នក​ណា​ដែល​ជឿ​លើ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ អ្នក​នោះ​មាន​សេចក្ដី​បន្ទាល់​នៅ​ក្នុង​ខ្លួន​ រីឯ​អ្នក​ណា​ដែល​មិន​ជឿ​លើ​ព្រះជាម្ចាស់​ អ្នក​នោះ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​អ្នក​កុហក​ហើយ​ ព្រោះ​មិន​បាន​ជឿ​លើ​សេចក្ដី​បន្ទាល់​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​

11 ហើយ​នេះ​ជា​សេចក្ដី​បន្ទាល់​ គឺ​ថា​ ព្រះជាម្ចាស់​បាន​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច​ដល់​យើង​ ហើយ​ជីវិត​នេះ​មាន​នៅ​ក្នុង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​

12 អ្នក​ណា​ដែល​មាន​ព្រះរាជ​បុត្រា​ អ្នក​នោះ​មាន​ជីវិត​ ប៉ុន្ដែ​អ្នក​ណា​ដែល​គ្មាន​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ អ្នក​នោះ​គ្មាន​ជីវិត​ឡើយ។​

13 ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​ ដែល​ជឿ​លើ​ព្រះនាម​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ អ្នក​រាល់គ្នា​មាន​ជីវិត​អស់កល្ប​ជានិច្ច‍។​