11 ហើយអ្នករាល់គ្នានឹងទទួលបានសិទ្ធិពេញលេញចូលទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។
12 ហេតុនេះហើយ ខ្ញុំនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងនេះជានិច្ច ទោះបីអ្នករាល់គ្នាបានស្គាល់ ព្រមទាំងបានមាំមួនឡើងនៅក្នុងសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយនេះក៏ដោយ។
13 ដរាបណាខ្ញុំស្ថិតនៅក្នុងរោងនេះនៅឡើយ នោះខ្ញុំយល់ឃើញថាជាការត្រឹមត្រូវណាស់ ដែលត្រូវរំលឹក និងដាស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង
14 ដោយដឹងថា ខ្ញុំនឹងដោះរោងនេះចេញនៅក្នុងពេលឆាប់ៗនេះ ដូចដែលព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងបានបង្ហាញឲ្យខ្ញុំឃើញច្បាស់
15 ខ្ញុំនឹងខ្នះខ្នែង ដើម្បីឲ្យក្រោយពេលខ្ញុំចាកចេញពីលោកនេះ អ្នករាល់គ្នានៅតែចងចាំពីសេចក្ដីទាំងនេះគ្រប់ពេលវេលាជានិច្ច។
16 ដ្បិតការដែលយើងប្រាប់អ្នករាល់គ្នាឲ្យដឹងព្រះចេស្ដា និងការយាងមករបស់ព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់យើងនេះ មិនបានតាមរឿងព្រេងដែលគេប្រឌិតយ៉ាងប៉ិនប្រសប់នោះទេ ប៉ុន្ដែយើងជាសាក្សីផ្ទាល់ភ្នែកដែលបានឃើញព្រះចេស្ដារបស់ព្រះអង្គ។
17 ដ្បិតពេលដែលព្រះអង្គបានទទួលកិត្ដិយស និងសិរីរុងរឿងពីព្រះជាម្ចាស់ដ៏ជាព្រះវរបិតា នោះក៏មានសំឡេងមួយចេញមកពីសិរីរុងរឿងដ៏ឧត្តុង្គឧត្ដមមានបន្ទូលមកកាន់ព្រះអង្គថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងបុត្រនេះណាស់»។