1 សេចក្ដីប្រកាសស្ដីអំពីក្រុងនីនីវេ។ សៀវភៅនេះចែងអំពីនិមិត្តហេតុដ៏អស្ចារ្យដែលលោកណាហ៊ូមជាអ្នកភូមិអែលកូសបានឃើញ។
2 ព្រះអម្ចាស់ជាព្រះដែលមានព្រះហឫទ័យស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គពន់ប្រមាណព្រះអង្គសងសឹកខ្មាំងសត្រូវ។ ព្រះអម្ចាស់សងសឹកព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង។ ព្រះអម្ចាស់សងសឹកបច្ចាមិត្តរបស់ព្រះអង្គព្រះអង្គមិនអត់អោនឲ្យពួកគេទេ។
3 ព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់ហើយព្រះអង្គមានព្រះចេស្ដាដ៏ខ្ពង់ខ្ពស់បំផុតប៉ុន្តែ ព្រះអង្គមិនអាចចាត់ទុកអ្នកមានទោសថាគ្មានទោសឡើយ។ ព្រះអម្ចាស់យាងមកក្នុងខ្យល់កំបុតត្បូងនិងខ្យល់ព្យុះសង្ឃរាពពក*ជាធូលីដីដែលហុយនៅក្រោមព្រះបាទារបស់ព្រះអង្គ។
4 ព្រះអង្គគំរាមសមុទ្រ សមុទ្រក៏រីងស្ងួតព្រះអង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់ស្រុកបាសាន និងតំបន់ភ្នំកើមែលត្រូវហួតហែងហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ។
5 ភ្នំធំៗរញ្ជួយនៅចំពោះព្រះភ័ក្ត្រព្រះអង្គព្រះអង្គធ្វើឲ្យភ្នំតូចៗរលាយ។ផែនដី និងអ្វីៗទាំងអស់នៅលើផែនដីកក្រើកញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
6 ពេលព្រះអង្គខ្ញាល់ តើនរណាអាចទ្រាំទ្របាន?តើនរណាអាចតទល់នឹងកំហឹងរបស់ព្រះអង្គបាន?ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គប្រៀបដូចជាភ្លើងឆេះកម្ទេចផ្ទាំងថ្ម។
7 ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសព្រះអង្គជាជម្រកនៅគ្រាមានអាសន្នព្រះអង្គមើលថែទាំអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ
8 នៅពេលមានទឹកជំនន់។ប៉ុន្តែ ព្រះអង្គកម្ទេចទីតាំងរបស់ខ្មាំងសត្រូវព្រះអង្គទម្លាក់ពួកគេក្នុងទីងងឹត។
9 តើអ្នករាល់គ្នាគិតគូរគម្រោងការអ្វីប្រឆាំងនឹងព្រះអម្ចាស់?ព្រះអង្គនឹងបំផ្លាញខ្មាំងរបស់អ្នករាល់គ្នាឲ្យវិនាសសូន្យគឺព្រះអង្គមិនទុកឲ្យពួកគេសង្កត់សង្កិនអ្នករាល់គ្នាទៀតឡើយ។
10 ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងដូចចំបើងស្ងួតដែរ។
11 នីនីវេអើយ មានជនពាលម្នាក់ចេញពីអ្នកមកជននោះគិតគូរគម្រោងការដ៏អាស្រូវប្រឆាំងនឹងព្រះអម្ចាស់។
12 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ទោះបីខ្មាំងសត្រូវមានចំនួនច្រើននិងមានកម្លាំងយ៉ាងណាក្ដីពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ!យើងបានបន្ទាបអ្នកតែយើងនឹងមិនបន្ទាបអ្នកទៀតទេ។
13 ឥឡូវនេះ យើងបំបាក់នឹមរបស់ខ្មាំងសត្រូវនិងកាច់បំបាក់ច្រវាក់ដែលគេចងអ្នកដែរ»។
14 ចំពោះអ្នកក្រុងនីនីវេវិញ ព្រះអម្ចាស់សម្រេចដូចតទៅ៖«អ្នកនឹងគ្មានកូនចៅសម្រាប់តវង្សត្រកូលទេ។យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។យើងនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នកដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។
15 មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាពកំពុងតែរត់នៅលើភ្នំ!អ្នកស្រុកយូដាអើយចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ!ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេគេវិនាសសូន្យទាំងស្រុងហើយ!