ណាហ៊ូម 1:9-15 KHSV

9 តើ​អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​អ្វីប្រឆាំង​នឹង​ព្រះ‌អម្ចាស់?ព្រះ‌អង្គ​នឹង​បំផ្លាញ​ខ្មាំង​របស់​អ្នក​រាល់​គ្នាឲ្យ​វិនាស‌សូន្យគឺ​ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ពួក​គេ​សង្កត់‌សង្កិនអ្នក​រាល់​គ្នា​ទៀត​ឡើយ។

10 ពួក​ប្រមឹក​ទាំង​នោះ​ប្រៀប​បាន​នឹង​បន្លា​ដ៏​ក្រាស់ពួក​គេ​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ទាំង​ស្រុងដូច​ចំបើង​ស្ងួត​ដែរ។

11 នីនីវេ​អើយ មាន​ជន​ពាល​ម្នាក់​ចេញ​ពី​អ្នក​មកជន​នោះ​គិត‌គូរ​គម្រោង‌ការ​ដ៏​អាស្រូវប្រឆាំង​នឹង​ព្រះ‌អម្ចាស់។

12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ទោះ​បី​ខ្មាំង​សត្រូវ​មាន​ចំនួន​ច្រើននិង​មាន​កម្លាំង​យ៉ាង​ណា​ក្ដីពួក​គេ​មុខ​ជា​រលាយ​សូន្យ គ្មាន​សល់​ឡើយ!យើង​បាន​បន្ទាប​អ្នកតែ​យើង​នឹង​មិន​បន្ទាប​អ្នក​ទៀត​ទេ។

13 ឥឡូវ​នេះ យើង​បំបាក់​នឹម​របស់​ខ្មាំង​សត្រូវនិង​កាច់​បំបាក់​ច្រវាក់​ដែល​គេ​ចង​អ្នក​ដែរ»។

14 ចំពោះ​អ្នក​ក្រុង​នីនីវេ​វិញ ព្រះ‌អម្ចាស់​សម្រេច​ដូច​ត​ទៅ៖«អ្នក​នឹង​គ្មាន​កូន​ចៅ​សម្រាប់​ត​វង្ស​ត្រកូល​ទេ។យើង​នឹង​ដក​រូប​បដិមា ព្រម​ទាំង​រូប​ចម្លាក់ធ្វើ​ពី​លង្ហិន​ចេញ​ពី​វិហារ​នៃ​ព្រះ​របស់​អ្នក។យើង​នឹង​ជីក​រណ្ដៅ​សម្រាប់​បញ្ចុះ​សព​អ្នកដ្បិត​អ្នក​ពុំ​មាន​តម្លៃ​អ្វី​ឡើយ»។

15 មើល​ហ្ន៎! អ្នក​នាំ​ដំណឹង‌ល្អ​ស្ដី​អំពី​សន្តិ‌ភាពកំពុង​តែ​រត់​នៅ​លើ​ភ្នំ!អ្នក​ស្រុក​យូដា​អើយចូរ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​លា​បំណន់​ទៅ!ដ្បិត​ជន​ពាល​មិន​ឈ្លាន‌ពាន​អ្នក​ទៀត​ទេគេ​វិនាស​សូន្យ​ទាំង​ស្រុង​ហើយ!