ណាហ៊ូម 3:1-4 KHSV

1 វេទនា​ហើយក្រុង​ដែល​ប្រឡាក់​ដោយ​ឈាមហើយ​មាន​ការ​កុហក អំពើ​ឃោរ‌ឃៅនិង​ការ​លួច​ប្លន់​គ្រប់​ទី​កន្លែង។

2 ស្ដាប់​ចុះ ស្នូរ​រំពាត់ សន្ធឹក​កង់​រទេះ​ចំបាំងទ័ព​សេះ​បោល​យ៉ាង​លឿនរទេះ​ចំបាំង​បោះ‌ពួយ​ទៅ​មុខ។

3 កង‌ទ័ព​សេះ​វាយ​សម្រុក​ចូល​មកមុខ​ដាវ​របស់​គេ​ភ្លឺ​ច្រាល លំពែង​របស់​គេ​ភ្លឺ​ផ្លេកប្រល័យ​ជីវិត​មនុស្ស​នៅ​គ្រប់​ទី​កន្លែងសាក‌សព​គរ​លើ​គ្នា។ចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ឥត​គណនាដើរ​ទៅ​កន្លែង​ណា​ក៏​ប្រទះ​សាក‌សព​ដែរ។

4 ហេតុ‌ការណ៍​នេះ​កើត​មានព្រោះ​តែ​អំពើ​ពេស្យា‌ចារ​របស់​ក្រុង​នីនីវេដែល​ប្រៀប​ដូច​ជា​ស្រី​ពេស្យា​ដ៏​ស្អាតហើយ​ពូកែ​ដាក់​ស្នេហ៍។នាង​បង្ក្រាប​ប្រជា‌ជាតិ និង​កុល‌សម្ព័ន្ធ​នានាដោយ​អំពើ​ពេស្យា‌ចារ និង​ស្នេហ៍​របស់​នាង។