ណាហ៊ូម 3:3-9 KHSV

3 កង‌ទ័ព​សេះ​វាយ​សម្រុក​ចូល​មកមុខ​ដាវ​របស់​គេ​ភ្លឺ​ច្រាល លំពែង​របស់​គេ​ភ្លឺ​ផ្លេកប្រល័យ​ជីវិត​មនុស្ស​នៅ​គ្រប់​ទី​កន្លែងសាក‌សព​គរ​លើ​គ្នា។ចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ឥត​គណនាដើរ​ទៅ​កន្លែង​ណា​ក៏​ប្រទះ​សាក‌សព​ដែរ។

4 ហេតុ‌ការណ៍​នេះ​កើត​មានព្រោះ​តែ​អំពើ​ពេស្យា‌ចារ​របស់​ក្រុង​នីនីវេដែល​ប្រៀប​ដូច​ជា​ស្រី​ពេស្យា​ដ៏​ស្អាតហើយ​ពូកែ​ដាក់​ស្នេហ៍។នាង​បង្ក្រាប​ប្រជា‌ជាតិ និង​កុល‌សម្ព័ន្ធ​នានាដោយ​អំពើ​ពេស្យា‌ចារ និង​ស្នេហ៍​របស់​នាង។

5 នីនីវេ​អើយ យើង​ប្រឆាំង​នឹង​នាង​ហើយ!យើង​នឹង​លាត់​សំពត់​នាង​ឡើង​រហូត​ដល់​ក្បាលយើង​នឹង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញកេរ‌ខ្មាស​របស់​នាងនិង​ឲ្យ​នគរ​ទាំង‌ឡាយ​ឃើញភាព​អាម៉ាស់​របស់​នាង។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

6 យើង​នឹង​បោះ​សំរាមលើ​នាងយើង​នឹង​ឲ្យ​នាង​ធ្លាក់​ក្នុង​ភក់​ជ្រាំទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។

7 ពេល​គេ​ឃើញ​នាង គេ​នឹង​រត់​ចេញ​ឆ្ងាយទាំង​ពោល​ថា:“នីនីវេ​វិនាស​ហើយ គ្មាន​នរណា​អាណិត​នាងគ្មាន​នរណា​សម្រាល​ទុក្ខ​នាង​ទេ!”។

8 នីនីវេ​អើយ នាង​មិន​ប្រសើរ​ជាង​នរ-‌អាម៉ូនជា​ក្រុង​ស្ថិត​នៅ​តាម​ដៃ​ទន្លេ មាន​ទឹក​ព័ទ្ធ​ជុំ‌វិញព្រម​ទាំង​មាន​សមុទ្រ​ធ្វើ​ជា​កំពែង​នោះ​ឡើយ។

9 ស្រុក​អេត្យូ‌ពី និង​ស្រុក​អេស៊ីបជា​កម្លាំង​ដែល​មិន​ចេះ​សាប‌សូន្យ​របស់​គេរីឯ​អ្នក​ស្រុក​ពូថ និង​អ្នក​ស្រុក​លីប៊ីក៏​ជា​បរិវារ​របស់​គេ​ដែរ។