ណាហ៊ូម 3:6-12 KHSV

6 យើង​នឹង​បោះ​សំរាមលើ​នាងយើង​នឹង​ឲ្យ​នាង​ធ្លាក់​ក្នុង​ភក់​ជ្រាំទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។

7 ពេល​គេ​ឃើញ​នាង គេ​នឹង​រត់​ចេញ​ឆ្ងាយទាំង​ពោល​ថា:“នីនីវេ​វិនាស​ហើយ គ្មាន​នរណា​អាណិត​នាងគ្មាន​នរណា​សម្រាល​ទុក្ខ​នាង​ទេ!”។

8 នីនីវេ​អើយ នាង​មិន​ប្រសើរ​ជាង​នរ-‌អាម៉ូនជា​ក្រុង​ស្ថិត​នៅ​តាម​ដៃ​ទន្លេ មាន​ទឹក​ព័ទ្ធ​ជុំ‌វិញព្រម​ទាំង​មាន​សមុទ្រ​ធ្វើ​ជា​កំពែង​នោះ​ឡើយ។

9 ស្រុក​អេត្យូ‌ពី និង​ស្រុក​អេស៊ីបជា​កម្លាំង​ដែល​មិន​ចេះ​សាប‌សូន្យ​របស់​គេរីឯ​អ្នក​ស្រុក​ពូថ និង​អ្នក​ស្រុក​លីប៊ីក៏​ជា​បរិវារ​របស់​គេ​ដែរ។

10 ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​នរ-‌អាម៉ូនត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដែរ។ទារក​របស់​គេ​ត្រូវ​ខ្មាំង​ជាន់​សម្លាប់​នៅ​តាម​ផ្លូវពួក​អ្នក​ធំ​របស់​គេ​ត្រូវ​ខ្មាំង​ចាប់​ឆ្នោត​ចែក​គ្នាមេ​ដឹក​នាំ​របស់​គេ​ជាប់​ច្រវាក់​ទាំង​អស់​គ្នា។

11 ចំណែក​ឯ​នាង​វិញ​ក៏​ដូច្នោះ​ដែរនាង​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង នាង​នឹង​លិច​លង់នាង​នឹង​ស្វែង​រក​កន្លែង​ពួនឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ។

12 បន្ទាយ​ទាំង​ប៉ុន្មាន​របស់​នាងប្រៀប​បី​ដូច​ជា​ផ្លែ​ឧទុម្ពរ​ទុំពេល​គេ​អង្រួន​ដើម​វាផ្លែ​នឹង​ជ្រុះ​ទៅ​ក្នុង​មាត់​របស់​អស់​អ្នក​ដែលចង់​បរិភោគ។