ណាហ៊ូម 3:9-15 KHSV

9 ស្រុក​អេត្យូ‌ពី និង​ស្រុក​អេស៊ីបជា​កម្លាំង​ដែល​មិន​ចេះ​សាប‌សូន្យ​របស់​គេរីឯ​អ្នក​ស្រុក​ពូថ និង​អ្នក​ស្រុក​លីប៊ីក៏​ជា​បរិវារ​របស់​គេ​ដែរ។

10 ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​នរ-‌អាម៉ូនត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដែរ។ទារក​របស់​គេ​ត្រូវ​ខ្មាំង​ជាន់​សម្លាប់​នៅ​តាម​ផ្លូវពួក​អ្នក​ធំ​របស់​គេ​ត្រូវ​ខ្មាំង​ចាប់​ឆ្នោត​ចែក​គ្នាមេ​ដឹក​នាំ​របស់​គេ​ជាប់​ច្រវាក់​ទាំង​អស់​គ្នា។

11 ចំណែក​ឯ​នាង​វិញ​ក៏​ដូច្នោះ​ដែរនាង​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង នាង​នឹង​លិច​លង់នាង​នឹង​ស្វែង​រក​កន្លែង​ពួនឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ។

12 បន្ទាយ​ទាំង​ប៉ុន្មាន​របស់​នាងប្រៀប​បី​ដូច​ជា​ផ្លែ​ឧទុម្ពរ​ទុំពេល​គេ​អង្រួន​ដើម​វាផ្លែ​នឹង​ជ្រុះ​ទៅ​ក្នុង​មាត់​របស់​អស់​អ្នក​ដែលចង់​បរិភោគ។

13 កង‌ទ័ព​របស់​នាង​នៅ​សល់​តែ​ស្រីៗ​ប៉ុណ្ណោះទ្វារ​កំពែង​របស់​នាង​នឹង​បើក​ចំហឲ្យ​ខ្មាំង​ចូល ព្រោះ​ភ្លើង​ឆេះ​រនុក​វា​អស់។

14 ក្រុង​នីនីវេ​អើយ ចូរ​ដង​ទឹក​បង្ការ​ទុក​ទៅដ្បិត​សត្រូវ​ឡោម‌ព័ទ្ធ​អ្នក​ហើយ!ចូរ​ជួស‌ជុល​កំពែង​ក្រុងចូរ​ចុះ​ទៅ​ក្នុង​ភក់ ចូរ​រៀបចំ​ដី​ឥដ្ឋនិង​រៀបចំ​ឡ​ដុត​ឥដ្ឋ​ឡើង​វិញ។

15 ប៉ុន្តែ អ្នក​នឹង​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើងអ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវដូច​ស្លឹក​ឈើ​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន។ចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ដង្កូវចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ចង្រិត!