នាង​អេសធើរ 2:20-23 KHSV

20 មក​ទល់​ពេល​នោះ ព្រះ‌នាង​អេសធើរ​ពុំ​ទាន់​ប្រាប់​ឲ្យ​នរណា​ដឹង​អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​ព្រះ‌នាង​ទេ គឺ​ព្រះ‌នាង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេ‌កាយ​បង្គាប់ ក្នុង​កាល​ដែល​ព្រះ‌នាង​ស្ថិត​នៅ​ក្រោម​អាណា‌ព្យាបាល​របស់​គាត់​នៅ​ឡើយ។

21 នៅ​គ្រា​នោះ គឺ​គ្រា​ដែល​លោក​ម៉ាដេ‌កាយ​ធ្វើ​ការ​ក្នុង​ក្រុម​យាម​ទ្វារ​រាជ‌វាំង មាន​មហា‌តលិក​ពីរ​នាក់ ដែល​ជា​អ្នក​រក្សា​ទ្វារ​បន្ទប់​របស់​ស្ដេច គឺ​លោក​ប៊ីក‌ថាន និង​លោក​ថេរែស មាន​កំហឹង​ជា​ខ្លាំង ហើយ​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​អហា‌ស៊ូរុស។

22 លោក​ម៉ាដេ‌កាយ​ដឹង​គម្រោង‌ការ​របស់​ពួក​គេ លោក​ក៏​បញ្ជូន​ដំណឹង​ទៅ​ព្រះ‌នាង​អេសធើរ ហើយ​ព្រះ‌នាង​អេសធើរ​ក៏​យក​ទៅ​ទូល​ស្ដេច​ក្នុង​នាម​លោក​ម៉ាដេ‌កាយ។

23 គេ​បាន​ធ្វើ​អង្កេត​រឿង​នេះ ឃើញ​ថា​ជា​ការ​ពិត​មែន គេ​ក៏​ព្យួរ-ក​មហា‌តលិក​ទាំង​ពីរ​នៅ​លើ​បង្គោល​មួយ។ ហេតុ‌ការណ៍​នេះ​មាន​កត់‌ត្រា​ទុក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ។