នាង​អេសធើរ 5:1-4 KHSV

1 លុះ​ដល់​ថ្ងៃ​ទី​បី ព្រះ‌នាង​អេសធើរ​ទ្រង់​គ្រឿង​សម្រាប់​ព្រះ‌មហា‌ក្សត្រិ‌យានី យាង​ចូល​ទៅ​គាល់​ស្ដេច​នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដែល​នៅ​ទល់​មុខ​នឹង​ដំណាក់​ឯ​ទៀតៗ។ ពេល​នោះ ព្រះ‌រាជា​គង់​នៅ​លើ​បល្ល័ង្ក ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ទ្វារ​ចូល។

2 ពេល​ព្រះ‌រាជា​ទត​ឃើញ​ព្រះ‌មហា‌ក្សត្រិ‌យានី​ឈរ​នៅ​ក្នុង​សាល​នោះ ស្ដេច​ក៏​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ភ្លាម។ ស្ដេច​ហុច​ដំបង​មាស​ថ្វាយ​ព្រះ‌នាង​អេសធើរ ព្រះ‌នាង​អេសធើរ​ចូល​ទៅ​ជិត ហើយ​ពាល់​ចុង​ដំបង​នោះ។

3 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធើរ​អើយ តើ​ព្រះ‌នាង​មាន​ការ​អ្វី? ព្រះ‌នាង​ចង់​បាន​អ្វី យើង​ប្រទាន​ឲ្យ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ»។

4 ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ព្រះ‌ករុណា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​ម្ចាស់​រៀប‌ចំ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ម្ចាស់​ក៏​សូម​អញ្ជើញ​លោក​ហាម៉ាន​ដែរ»។