14 លោកស្រីសេរែស ជាភរិយា ព្រមទាំងមិត្តភក្ដិជិតស្និទ្ធរបស់លោកពោលថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយ កំពស់ហាសិបហត្ថ ហើយស្អែក លោកទូលសូមព្រះរាជាព្យួរ-កម៉ាដេកាយទៅ។ ដូច្នេះ លោកអាចទៅចូលរួមក្នុងពិធីជប់លៀងជាមួយព្រះរាជា ដោយអំណរសប្បាយ»។ សំណើនេះពេញចិត្តលោកហាម៉ានណាស់ លោកក៏ឲ្យគេដំឡើងបង្គោល។