នាង​អេសធើរ 5:3-9 KHSV

3 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធើរ​អើយ តើ​ព្រះ‌នាង​មាន​ការ​អ្វី? ព្រះ‌នាង​ចង់​បាន​អ្វី យើង​ប្រទាន​ឲ្យ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ»។

4 ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ព្រះ‌ករុណា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​ម្ចាស់​រៀប‌ចំ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ម្ចាស់​ក៏​សូម​អញ្ជើញ​លោក​ហាម៉ាន​ដែរ»។

5 ព្រះ‌រាជា​ចេញ​បញ្ជា​ឲ្យ​គេ​ហៅ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង តាម​ការ​អញ្ជើញ​របស់​ព្រះ‌នាង​អេសធើរ។ បន្ទាប់​មក ព្រះ‌រាជា និង​លោក​ហាម៉ាន ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ព្រះ‌នាង​អេសធើរ​បាន​រៀបចំ។

6 ក្នុង​ពេល​សោយ​សុរា ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌នាង​អេសធើរ​ថា៖ «តើ​មហា‌ក្សត្រិ‌យានី​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។

7 ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​វិញ​ថា៖ «តើ​ព្រះ‌ករុណា​ចង់​ជ្រាប​ពី​សំណូម​ពរ ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ឬ?

8 ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់​មែន សូម​ព្រះ‌ករុណា​ព្រម​ទាំង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​ម្ចាស់​រៀប‌ចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ព្រះ‌ករុណា​អំពី​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់»។

9 ថ្ងៃ​នោះ លោក​ហាម៉ាន​ចាក​ចេញ​ទៅ ដោយ​មាន​ចិត្ត​ត្រេក​អរ​សប្បាយ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន។ លោក​ឃើញ​លោក​ម៉ាដេ‌កាយ​នៅ​មាត់​ទ្វារ​វាំង តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ក្រោក​ឈរ ដើម្បី​ធ្វើ​គារវ‌កិច្ច​ចំពោះ​លោក​ទេ។ ដូច្នេះ លោក​ហាម៉ាន​ខឹង​នឹង​លោក​ម៉ាដេ‌កាយ​ជា​ខ្លាំង។