នាង​អេសធើរ 7:7-10 KHSV

7 ព្រះ‌រាជា​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ស្ដេច​យាង​ចេញ​ពី​កន្លែង​ជប់‌លៀង ឆ្ពោះ​ទៅ​ឧទ្យាន​នៃ​រាជ‌វាំង។ រីឯ​លោក​ហាម៉ាន​វិញ លោក​នៅ​ទី​នោះ ទូល‌អង្វរ​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ សុំ​ឲ្យ​បាន​រួច​ជីវិត ដ្បិត​លោក​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះ‌រាជា​សម្រេច​ធ្វើ​ទោស​លោក​ហើយ។

8 ព្រះ‌រាជា​វិល​ពី​ឧទ្យាន​ចូល​មក​ក្នុង​សាល​ជប់‌លៀង​វិញ ក្នុង​ពេល​លោក​ហាម៉ាន​ក្រាប​លើ​គ្រែ ដែល​ព្រះ‌នាង​អេសធើរ​គង់​នៅ​លើ​នោះ។ ព្រះ‌រាជា​ក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​រំលោភ​មហា‌ក្សត្រិ‌យានី​នៅ​ចំពោះ​មុខ​យើង ក្នុង​ដំណាក់​នេះ​ថែម​ទៀត!»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មិន​ទាន់​ផុត​ផង ពួក​រាជ​បម្រើ​ក៏​យក​ក្រណាត់​មក​ឃ្លុំ​មុខ​លោក​ហាម៉ាន។

9 មហា‌តលិក​មួយ​រូប​ឈ្មោះ​លោក​ហាបូ‌ណា ទូល​ព្រះ‌រាជា​ថា៖ «លោក​ហាម៉ាន​សង់​បង្គោល​មួយ​កំពស់​ហា‌សិប​ហត្ថ នៅ​វិមាន​របស់​លោក សម្រាប់​ព្យួរ-ក​លោក​ម៉ាដេ‌កាយ ជា​អ្នក​ដែល​បាន​រាយ‌ការណ៍​សង្គ្រោះ​ព្រះ‌ជន្ម​របស់​ព្រះ‌ករុណា»។ ព្រះ‌រាជា​ក៏​បញ្ជា​ថា៖ «ចូរ​យក​លោក​ហាម៉ាន​ទៅ​ព្យួរ-ក​នៅ​បង្គោល​នោះ​ទៅ»។

10 គេ​ក៏​ព្យួរ-ក​លោក​ហាម៉ាន​នៅ​បង្គោល​ដែល​លោក​បាន​រៀបចំ សម្រាប់​លោក​ម៉ាដេ‌កាយ។ ពេល​នោះ ព្រះ‌រាជា​ក៏​ស្ងប់​ព្រះ‌ពិរោធ។