នាង​អេសធើរ 8:13-17 KHSV

13 អាណា‌ខេត្ត​នីមួយៗ​ទទួល​រាជ‌ក្រឹត្យ​មួយ​ច្បាប់ សម្រាប់​ប្រកាស​ជា​សាធារណៈ ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ ហើយ​ឲ្យ​ជន‌ជាតិ​យូដា​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ថ្ងៃ​នោះ ដើម្បី​សង‌សឹក​ខ្មាំង​សត្រូវ​របស់​ខ្លួន។

14 អ្នក​នាំ​សារ​ក៏​ជិះ​សេះ​ដែល​មាន​ពូជ​ល្អ យក​ពី​ក្រោល​របស់​ស្ដេច នាំ​រាជ‌សារ​ចាក​ចេញ​ទៅ​យ៉ាង​រូត‌រះ។ គេ​ក៏​បាន​ប្រកាស​រាជ‌សារ​នេះ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី​ដែរ។

15 លោក​ម៉ាដេ‌កាយ​ចាក​ចេញ​ពី​ព្រះ‌រាជា ទាំង​ស្លៀក​សម្លៀក‌បំពាក់​របស់​ស្ដេច ដែល​មាន​ពណ៌​ស្វាយ និង​ពណ៌​ស ហើយ​លោក​ពាក់​អាវ​ធំ​ពណ៌​ក្រហម និង​ពាក់​មកុដ​មាស​យ៉ាង​ធំ​ផង។ ពេល​នោះ មាន​សម្រែក​អរ​សប្បាយ​ពាស‌ពេញ​ក្រុង​ស៊ូសាន​ទាំង​មូល។

16 ជន‌ជាតិ​យូដា​ពោរ‌ពេញ​ដោយ​អំណរ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ដោយ​ជ័យ‌ជំនះ។

17 នៅ​តាម​អាណា‌ខេត្ត និង​តាម​ក្រុង​នីមួយៗ ដែល​រាជ​បញ្ជា និង​រាជ‌ក្រឹត្យ​ទៅ​ដល់ ជន‌ជាតិ​យូដា​មាន​អំណរ​សប្បាយ​ឥត​ឧបមា។ ពួក​គេ​នាំ​គ្នា​ជប់‌លៀង ហើយ​ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​យ៉ាង​ធំ។ មាន​ជាតិ​សាសន៍​ជា​ច្រើន​ចូល​សាសន៍​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជន‌ជាតិ​យូដា​ជា​ខ្លាំង។