2 នៅតាមក្រុងនានា ក្នុងអាណាខេត្តទាំងអស់របស់ព្រះចៅអហាស៊ូរុស ជនជាតិយូដាប្រមូលផ្ដុំគ្នាដើម្បីសងសឹកអស់អ្នកដែលមានបំណងធ្វើបាបពួកគេ។ គ្មាននរណាអាចតទល់នឹងជនជាតិយូដាបានឡើយ ដ្បិតជាតិសាសន៍ទាំងឡាយភ័យខ្លាចជនជាតិយូដាគ្រប់ៗគ្នា។
3 មេដឹកនាំអាណាខេត្ត ពួកមេទ័ព ពួកទេសាភិបាល និងពួករាជការទាំងអស់បានគាំទ្រជនជាតិយូដា ព្រោះពួកគេភ័យខ្លាចលោកម៉ាដេកាយគ្រប់ៗគ្នា
4 ដ្បិតលោកម៉ាដេកាយទទួលតំណែងជាមហាមន្ត្រីនៅក្នុងរាជវាំង។ កិត្តិនាមរបស់លោកបានល្បីខ្ចរខ្ចាយពាសពេញក្នុងអាណាខេត្តទាំងអស់ ហើយលោកមានអំណាចកាន់តែខ្លាំងឡើងៗ។
5 ជនជាតិយូដាបានប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនដោយមុខដាវ។ ពួកគេកាប់សម្លាប់ និងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើចិត្តរបស់ខ្លួន។
6 គ្រាន់តែនៅក្រុងស៊ូសាន ជនជាតិយូដាបានប្រហារជីវិតសត្រូវអស់ប្រាំរយនាក់។
7 ពួកគេក៏បានប្រហារជីវិតផើសានដាថា ដាលផូន អ័សផាថា
8 ផូរ៉ាថា អដាលា អើរីដាថា