នាង​អេសធើរ 9:29-32 KHSV

29 ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌សាយ និង​លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា​បាន​ចង​ក្រង​លិខិត​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​លិខិត​មុន ស្ដី​អំពី​បុណ្យ​ពួរីម។

30 គេ​បាន​ផ្ញើ​លិខិត​នេះ​ទៅ​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​តាម​អាណា‌ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​របស់​ព្រះចៅ​អហា‌ស៊ូរុស ព្រម​ទាំង​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ផង។

31 ជន‌ជាតិ​យូដា និង​ពូជ‌ពង្ស​របស់​គេ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ពួរីម ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា និង​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​បាន​បង្គាប់ តាម​ថ្ងៃ​កំណត់ ដូច​ប្រារព្ធ​ពិធី​តម​អាហារ និង​បុណ្យ​ជយ‌ឃោស​ដែរ។

32 រាជ​បញ្ជា​របស់​ព្រះ‌នាង​អេសធើរ​ជា​មូល‌ដ្ឋាន​នៃ​ពិធី​បុណ្យ​ពួរីម ហើយ​គេ​ក៏​បាន​ចង​ក្រង​ទុក​ក្នុង​កណ្ឌ​គម្ពីរ​នេះ។