3 មេដឹកនាំអាណាខេត្ត ពួកមេទ័ព ពួកទេសាភិបាល និងពួករាជការទាំងអស់បានគាំទ្រជនជាតិយូដា ព្រោះពួកគេភ័យខ្លាចលោកម៉ាដេកាយគ្រប់ៗគ្នា
4 ដ្បិតលោកម៉ាដេកាយទទួលតំណែងជាមហាមន្ត្រីនៅក្នុងរាជវាំង។ កិត្តិនាមរបស់លោកបានល្បីខ្ចរខ្ចាយពាសពេញក្នុងអាណាខេត្តទាំងអស់ ហើយលោកមានអំណាចកាន់តែខ្លាំងឡើងៗ។
5 ជនជាតិយូដាបានប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនដោយមុខដាវ។ ពួកគេកាប់សម្លាប់ និងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើចិត្តរបស់ខ្លួន។
6 គ្រាន់តែនៅក្រុងស៊ូសាន ជនជាតិយូដាបានប្រហារជីវិតសត្រូវអស់ប្រាំរយនាក់។
7 ពួកគេក៏បានប្រហារជីវិតផើសានដាថា ដាលផូន អ័សផាថា
8 ផូរ៉ាថា អដាលា អើរីដាថា
9 ផើម៉ាសថា អើរីសាយ អរីដាយ និងវ៉ាយេសាថា