5 ជនជាតិយូដាបានប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនដោយមុខដាវ។ ពួកគេកាប់សម្លាប់ និងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើចិត្តរបស់ខ្លួន។
6 គ្រាន់តែនៅក្រុងស៊ូសាន ជនជាតិយូដាបានប្រហារជីវិតសត្រូវអស់ប្រាំរយនាក់។
7 ពួកគេក៏បានប្រហារជីវិតផើសានដាថា ដាលផូន អ័សផាថា
8 ផូរ៉ាថា អដាលា អើរីដាថា
9 ផើម៉ាសថា អើរីសាយ អរីដាយ និងវ៉ាយេសាថា
10 ជាកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ដែលត្រូវជាកូនរបស់លោកហាំម្ដាថា ជាបច្ចាមិត្តរបស់ជនជាតិយូដា។ ប៉ុន្តែ ជនជាតិយូដាពុំបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
11 នៅថ្ងៃដដែលនោះ ព្រះរាជាជ្រាបដំណឹងអំពីចំនួនអស់អ្នក ដែលជនជាតិយូដាបានសម្លាប់នៅក្រុងស៊ូសាន ជារាជធានី។